សមាជិក​សភា​គណបក្សប្រជាជន​កម្ពុជា​ការពារ​សេចក្តី​បដិសេធ​អនុសាសន៍​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​

លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​សុក្រ បាន​ថ្លែ​ង​ការ​ពារ​សេចក្តី​សម្រេច​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ច្រាន​ចោល​សំណើ​សិទ្ធិ​មនុស្ស​ចំនួន​បួន​ ហើយ​នឹង​​គ្រាន់​តែ​កត់​សម្គាល់​សំណើ​ចំនួន​៣៨​ផ្សេង​ទៀត​អំឡុង​កិច្ច​ប្រជុំ​អនុម័ត​របាយការណ៍​ពិនិត្យ​ជា​ប្រចាំ​ជា​សាកល​លើក​ទី​២​របស់​ខ្លួន​នៅ​ទីក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ជាសរុប​ប្រទេស​កម្ពុជា​ទទួល​យក​អនុសាសន៍​ចំនួន​១៦៣​​ក្នុង​ចំណោម​អនុសាសន៍​២០៥​ដែល​ត្រូ​វបាន​ដាក់​ចូល​ក្នុង​របៀប​វារៈ​ប្រជុំ​ពិនិត្យ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ ក៏​ប៉ុន្តែ ប្រទេស​នេះ​មិន​បាន​តាំ​ងចិត្ត​អនុវត្ត​អនុសាសន៍​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​កិច្ច​ការ​ពារ​សារព័ត៌មាន​ និ​ងសេរី​ភាព​ជួប​ជុំ​ និង​បញ្ចេញ​មតិ​ទេ​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​នានា​បាន​លើក​ឡើង​ថា សេចក្តី​បដិសេធ​នេះ​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ការ​ពារ​សិទ្ធិ​របស់​ប្រជា​ជន​។ ថ្លែង​នៅ​ក្នុង​អង្គ​ប្រជុំ​របស់​រដ្ឋ​សភា​ លោក ឈាង វុន ដែល​ជា​សមាជិក​សភា​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទូច​ថា អនុសាសន៍​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​បាន​ពិចារណា​ក៏​ប៉ុន្តែ គ្រាន់​តែ​មាន​អនុសាសន៍​មួយ​ចំនួន​មិន​សម​ស្រប​សម្រាប់​ស្ថាន​ភាព​ប្រទេស​កម្ពុជា​។ លោក​បានមាន​ប្រសាសន៍​ថា ទាក់​ទង​នឹ​ង​ព័ត៌​មា​ន​មក​ពី​ទីក្រុង​ហ្សឺ​ណែវ​ រឿង​នេះ​មិន​មែន​ធម្មតា​ទេ​”។​ …

កង សុធា
http://www.cambodiadailykhmer.com/news/16577/