ក្រុមបាតុករប្រឆាំងគណបក្សសង្គ្រោះជាតិប្រើហិង្សា ធ្វើឲ្យតំណាងរាស្ត្រពីរនាក់រងរបួសធ្ងន់
យ៉ាងហោចណាស់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប ត្រូវបានក្រុមបាតុករ វាយឲ្យរងរបួសរហូតដល់សន្លប់ស្តូកស្ដឹងនៅលើដងផ្លូវនៅមុខរដ្ឋសភាកាលពីព្រឹកថ្ងៃចន្ទម្សិលមិញ ហើយបន្ទាប់មកបាតុករមួយក្រុមបានទៅឡោមព័ទ្ធផ្ទះលោកកឹម សុខា នៅក្នុងខណ្ឌទួលគោក ដោយមានគប់ដុំថ្មនិងទឹកសុទ្ធ ជាការតវ៉ាដើម្បីទាមទារឲ្យរដ្ឋសភា ដកលោក កឹម សុខា ចេញពីអនុប្រធានទី ១ រដ្ឋសភា។
លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និង លោក គង់ សុភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង នៃគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមបាតុករ វាយឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១២:៣០ នាទីរសៀលថ្ងៃម្សិលមិញ ខណៈតំណាងរាស្ត្រគណបក្សប្រឆាំងទាំងនេះ បានជិះរថយន្តចេញពីប្រជុំសភា។ នេះបើតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។ …
កាលពីព្រឹកម្សិលមិញ ក្រុមបាតុករ ដែលគេប៉ាន់ប្រមាណថា មានជាង ៧ ០០០ នាក់ ដែលក្នុងនោះ មានទាំងមន្ត្រីអាជ្ញាធរសង្កាត់ និង ខណ្ឌ មួយចំនួនក្នុងរាជធានីភ្នំពេញ បានមកប្រមូលផ្ដុំគ្នា នៅមុខរដ្ឋសភា ធ្វើការតវ៉ា ទាមទារឲ្យមានការទម្លាក់ លោក កឹម សុខា ចេញពីតំណែងជាអនុប្រធានទីមួយរដ្ឋសភា ដោយពួកគេបានលើកឡើងថា៖«លោក កឹម សុខា ជាមនុស្ស ក្រឡេចក្រឡុច ចង្រៃ និង ញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់ជាតិ»។ …
ឃុត សុភចរិយា
http://bit.ly/1k6f5hI