ឧកញ៉ា ទ្រី ភាព​ ចង់​បើក​ទំព័រ​ប្រវតិ្តសាស្ត្រ​ថ្មី​បញ្ឈប់​កាប់​ឈើ​ ងាក​ទៅ​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម

ក្នុង​បទ​សម្ភាស​ពិសេស​មួយ​ជាមួយ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ពិធី​បើក​សម្ពោធ​អគារ​រដ្ឋបាល និង​សមិទ្ធផល​នានា​របស់​លោក​ក្នុង​ខេត្ត​ព្រះវិហារ​ពី​ថ្ងៃ​អាទិត្យ ឧកញ៉ា​រូប​នេះ​បាន​និយាយ​អំពី​បំណង​នៃ​ការ​​ចាប់​ផ្តើម​ទំព័រ​ថ្មី និង​បាន​សន្យា​​បញ្ចប់​សកម្មភាព​កាប់​ឈើ​របស់​ក្រុម​ហ៊ុន​លោក។

ឧកញ៉ា ភាព ថ្លែងថា៖ «ក្នុង​នាម​​ជា​កូន​ខ្មែរ​ម្នាក់ ជីវិត​របស់​ខ្ញុំ​​គឺ​លំបាក។ ខ្ញុំ​កើត​នៅ​ស្រុក​កណ្តាល​​ស្ទឹង ខេត្ត​កណ្តាល​ … ​ខ្ញុំ​ឡើង​ត្នោត កាប់​​បង្អោង​លក់ ទ្រូង​ខ្ញុំ​របក​អស់​ហើយ។ ខ្ញុំ​ទទួល​​បាន ៣ រៀល​ក្នុង​ការ​ឡើង​ត្នោត​មួយ​ដើម»។ «ចំពោះ​ការ​តស៊ូ​របស់​ខ្ញុំ​ដើម្បី​​ក្លាយ​ជា​ឧកញ៉ា ហើយ​បង្កើត​​ក្រុម​ហ៊ុន​ទ្រី​ភាព គឺ សម្តេច​តេជោ ហ៊ុន សែន និង​ភរិយា​របស់​លោក​​បាន​បណ្តុះ​​បណ្តាល​ខ្ញុំ​រហូត។ ការ​ជោគ​ជ័យ​នៃ​ក្រុម​ហ៊ុន​របស់​ខ្ញុំ​គឺ​កើត​ចេញ​ពី​ការ​ជោគ​ជ័យ​នៃ​ថ្ងៃ​៧ មករា»។ …

 

 

ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://bit.ly/1IfyeXs