ក្រសួង​កសិកម្ម ប្រាប់​ឱ្យ​អ្នក​ចង់​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន មក​ដាក់ពាក្យ​ស្នើសុំ

បន្ទាប់ពី​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​បាន​ចូល​ជា​ធរមាន ក្រសួងកសិកម្ម បាន​អំពាវនាវ​ឱ្យ​អ្នក​នៅក្នុង​វិស័យ​ផលិតកម្ម​មៀន​ប៉ៃលិន ដែលមាន​បំណង​ផលិត និង​កែច្នៃ​វេចខ្ចប់​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន ឱ្យ​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ និង​រោងចក្រ​វេចខ្ចប់​ឱ្យបាន​ឆាប់រហ័ស​។ …

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-26-1219-233914.html