កម្ពុជា ម៉ាឡេស៊ី ពិភាក្សា MOU ស្តី​ពី​ការ​បញ្ចូន​ពលករ

សេចក្តី​ព្រាង​អនុស្សរណៈ​យោគ​យល់​ស្តី​ពី​ការ​គោរព​សិទ្ធិ​ពលករ​កម្ពុជា បម្រើ​ការ​នៅ​ម៉ាឡេស៊ី អាច​នឹង​បញ្ចប់​រួច​រាល់​នៅ​ចុង​ឆ្នាំ​នេះ​ដើម្បី​ដាក់​ឲ្យ​រដ្ឋ​មន្រ្តី​ប្រទេស​ទាំង​ពីរ​ចុះ​ហត្ថលេខា បន្ទាប់​ពី​ក្រុម​មន្រ្តី​បច្ចេកទេស​ប្រទេស​ទាំង​ពីរ​បាន​បើក​កិច្ច​ពិភាក្សា​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។ នៅ​ពេល​ដែល​អនុស្សរណៈ​យោគ​យល់​គ្នា​ត្រូវ​បាន​យល់​ព្រម​ដោយ​ប្រទេស​ទាំង​ពីរ កម្ពុជា​នឹង​បញ្ជូន​ពលករ បម្រើ​តាម​ផ្ទះ​ទៅ​ធ្វើ​ការ​ទៅ​ម៉ាឡេស៊ី ជា​ថ្មី​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្អាក​បញ្ជូន​អ្នក​បម្រើ​ការ​តាម​ផ្ទះ​ពី​កម្ពុជា ទៅ​ធ្វើ​ម៉ាឡេស៊ី ពី​ចុង ឆ្នាំ​២០១១ ក្រោយ​ពី​ស្ត្រី​បម្រើ​ការ​ជាច្រើន​ត្រូវ​បាន​គេ​រាយការណ៍​ថា រង​ការ​កេង​ប្រវ័ញ្ច​ពី​ពួក​ម្ចាស់​ផ្ទះ និង​រង​ការ​រំលោភ​សិទ្ធិ​ពលកម្ម​ធ្ងន់​ធ្ងរ។ …

ហ៊ គឹមសាយ
http://bit.ly/1xDOcog