បីឆ្នាំបន្ទាប់ពីផ្អាកបញ្ជូនស្ត្រីខ្មែរទៅធ្វើការនៅម៉ាឡេស៊ី ស្ត្រីខ្មែរមួយចំនួនបាត់ខ្លួននៅទីនោះនៅឡើយ
កញ្ញា រស់ ស្រីពេជ្រ មានអាយុ១៩ឆ្នាំ នៅពេលនាងចុះកិច្ចសន្យាជាមួយទីភ្នាក់ងារជ្រើសរើសពលករមួយ ដែលបានបញ្ជូននាងទៅធ្វើការជាស្ត្រីបម្រើការងារតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី។ ទីភ្នាក់ងារជ្រើសរើសពលករ ចប អាស៊ី (JobAsia) បាននាំស្ត្រីវ័យក្មេងរូបនេះមកពីស្រុកត្បូងឃ្មុំ ដែលពេលនេះក្លាយជាខេត្តត្បូងឃ្មុំ ដោយប្រាប់គ្រួសារក្រីក្ររបស់នាងថា នាងនឹងធ្វើការក្រោមលក្ខខណ្ឌល្អនៅក្នុងប្រទេសអភិវឌ្ឍន៍ ហើយនាងនឹងទទួលបានប្រាក់ខែសមរម្យដែលនាងអាចមានលទ្ធភាពផ្ញើមកផ្ទះវិញបាន។ …
ផន បុប្ផា និង ម៉ាតត៍ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/15113/