សមត្ថកិច្ចចាប់សាច់សត្វព្រៃ ៣០ គីឡូ
សាច់សត្វព្រៃជាង ៣០ គីឡូក្រាមត្រូវបានក្រុមបង្ក្រាបចល័តចាប់រឹបអូសនៅក្នុងផ្សារស្ទឹងត្រែងកាលពីម្សិលមិញប៉ុន្តែអ្នកលក់មិនត្រូវបានរកឃើញនោះទេ។ ក្រុមបង្ក្រាបបទល្មើសសត្វព្រៃចល័តដែលគាំទ្រថវិកា និងបច្ចេកទេសដោយអង្គការសម្ព័ន្ធមិត្តសត្វបានឆ្មក់ចូលផ្សារស្ទឹងត្រែងជាថ្មីម្តងទៀតកាលពីថ្ងៃពុធម្សិលមិញ។ ក្នុងនោះបានរកឃើញសាច់សត្វព្រៃស្រស់សរុបចំនួន ៣១ គីឡូក្រាមកន្លះដែលរួមមានសាច់ជ្រូកព្រៃចំនួន ១១ គីឡូក្រាម និងសាច់សត្វឈ្លូស ២០ គីឡូក្រាមកន្លះ។ នេះបើយោងតាមមន្ត្រីរដ្ឋបាលព្រៃឈើដែលចូលរួមបង្ក្រាបដោយសហការជាមួយនឹងកម្លាំងអាវុធហត្ថផងដែរ។ …
ផាក់ ស៊ាងលី
http://bit.ly/2e2PmF6