ក្រសួង​នឹង​ប្រមូល​ចំណូល​ឲ្យ​បាន $៣,៧៨ ពាន់​លាន

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នូវ​សារាចរ​ណែនាំ​ពី​គម្រោង​កៀរគរ​ចំណូល​ជាតិ ឆ្នាំ​២០១៥ ឲ្យ​បាន​ថវិកា​សរុប ៣,៧៨ ពាន់​លាន​ដុល្លារ​ដោយ​ផ្តោត​ជា​ចម្បង​លើ​ការ​ពង្រឹង​ប្រសិទ្ធភាព​ប្រមូល​ចំណូល​ពី​ប្រភព​ពីរ​សំខាន់ៗ​គឺ​ចំណូល​ពន្ធដារ និង​ពន្ឋ​គយ។ សារាចរ​ដែល​មាន​ហត្ថលេខា​ដោយ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ត្រូវ​បង្កើន​ចំណូល​ឲ្យ​បាន​ដល់ ១៥ ១៣៥ ២៣០ លាន​រៀល​នៅ ២០១៥ (៣,៧៨ ពាន់​លាន​ដុល្លារ) ស្មើ​នឹង ១៥ ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​សរុប (GDP)។ ចំនួន​នេះ​ក៏​ស្មើ​នឹង​អត្រា​កំណើន​ជាង ១១ ភាគរយ​បើ​ធៀប​ទៅ​នឹង​ចំណូល​ជាតិ​ក្នុង ឆ្នាំ​២០១៤ ដែល​បាន​បង្ហាញ​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១៤។ …

ហ៊ គឹមសាយ
http://bit.ly/1MMHQas