ថៃនឹងកាត់ផ្តាច់ការអប់រំកូនពលករចំណាកស្រុក
គម្រោងរបស់ថៃ ដែលនឹងកាត់ផ្តាច់ការអប់រំនៅសាលារដ្ឋទៅដល់កូនៗរបស់ពលករចំណាកស្រុក បានធ្វើឲ្យមានការខឹងសម្បាពីអង្គការសង្គមស៊ីវិលដែលនិយាយថា ក្មេងៗជនជាតិកម្ពុជា រាប់ពាន់នាក់អាចនឹងមិនត្រូវបានផ្តល់ឲ្យនូវសិទ្ធិជាមូលដ្ឋានចំពោះការអប់រំទេ។
បើតាមប្រព័ន្ធផ្សព្វផ្សាយថៃ Kamol Rodklai អគ្គលេខាធិការ នៃការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន (Obec) បានថ្លែងថា ចំនួនសិស្សបរទេសក្នុងប្រទេសថៃ អាចកើនឡើងដល់ ២៥០ ០០០ នាក់ក្នុងរយៈកាល ៣ ឆ្នាំដែលនាំឲ្យគណៈកម្មការធ្វើការពិចារណាចំពោះគោលនយោបាយនៃការផ្តល់ការអប់រំ មិនគិតថ្លៃរបស់ខ្លួនឡើងវិញ។ Rodklai បានថ្លែងថា ការជួយដល់សិស្សទាំងនេះ អាចនឹងត្រូវដាក់កំហិតដល់ថ្លៃសិក្សា និងបរិក្ខារសិក្សា ខណៈឪពុកម្តាយរបស់ពួកគេនឹងត្រូវសុំឲ្យបង់ថ្លៃឯកសណ្ឋានសិស្ស សៀវភៅ និងសកម្មភាពអភិវឌ្ឍន៍។ …
Alice Cuddy និង ផាក់ ស៊ាងលី
http://bit.ly/WSpRfE