កង​​​រាជ​​​អាវុធហត្ថ​​​ចាប់ខ្លួន​​​ជន​​​សង្ស័យ​​​ប៉ុនប៉ង​​​ប្លន់​​​​សម្លៀក​​​បំពាក់​​​ពី​​​កុងតឺន័រ​​​​នៅ​​​ខេត្ត​​​កំពង់ស្ពឺ

ក្រុម​មន្ត្រី​បាន​​​និយាយ​កាលពី​ម្សិលមិញ​ថា កង​រាជ​​​អាវុធ​​​ហត្ថ​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃ​សុក្រ បាន​ចាប់​ខ្លួន​បុរស​ប្រាំបី​នាក់​ពី​​​បទ​ប៉ុង​ប៉ង​​​ប្លន់​រថយន្ត​កុងតឺន័រ​​ចត​ចោល​មួយ​គ្រឿង​​ដឹក​សម្លៀក​​​បំពាក់​​​ឈុតក្នុង​​​​ពេញ​ពី​​​រោងចក្រ​កាត់​ដេរ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បាន​ដោះ​លែង​ជន​​​សង្ស័យ​ប្រាំមួយ​នាក់​​​វិញ​នៅ​ថ្ងៃ​ដដែល​នោះ​។ … លោក ហុង វិបុល ប្រធាន​​នាយកដ្ឋាន​ព័ត៌មាន​ និង​សន្តិសុខ​នៃ​កង​រាជ​​​អាវុធ​ហត្ថ​បាន​​​មាន​ប្រសាសន៍​ថា ជន​​​ដែល​គេ​សង្ស័យ​ថា​ជា​ចោរ​ទាំង​នោះ​ត្រូវ​ចាប់ខ្លួនបាន​​​​​មុន​ពេល​​​គាស់​កុង​​​តឺន័រ​ដែល​បាន​ចត​​ចោល​​​នៅ​ក្នុង​ដីឡូត៍​ទំនេរ​មួយ​។ …

ហៃ ពិសី
http://www.cambodiadailykhmer.com/news/22144/