អាជ្ញាធរមីនបន្តជំរុញឱ្យកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥
រដ្ឋាភិបាល និងម្ចាស់ជំនួយបរទេសបានចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យតំបន់សំបូរគ្រាប់មីនមានសុវត្ថិភាពសម្រាប់ការដាំដុះ។ លោកលី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានបង្ហាញតួលេខកាលពីម្សិលមិញនៅពេលជួបជាមួយអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងអង្គការជាតិ និងអន្តរជាតិ។ …