លោក ហ៊ុន សែន ចាត់ទុកការងារបោសសម្អាតមីន ជាការងារអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងការអភិវឌ្ឍប្រទេសជាតិ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងការអភិវឌ្ឍប្រទេសជាតិ ក្នុងនោះខេត្តកំពង់ឆ្នាំង គឺជាខេត្តអាទិភាពមួយ ក្នុងចំណោមខេត្តដទៃទៀត សម្រាប់ការអនុវត្តគម្រោង «សម្តេចតេជោសម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ ខេត្តកំពង់ឆ្នាំងក៏ជាខេត្តមួយដែលនឹងត្រូវប្រកាសជាខេត្តអស់មីន ក្នុងខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះផងដែរ។ នេះបើតាមការលើកឡើងពី លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី ៣១ ខែសីហា នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោង «សម្តេចតេជោសម្រាប់សកម្មភាពមីន» ដើម្បីខេត្តកំពង់ឆ្នាំង អស់មីន។ …
មុំ គន្ធា
https://www.postkhmer.com/national/2022-08-31-1809-240357.html