ការផ្តល់សិទ្ធិឲ្យរករ៉ែ ក្នុងព្រៃអភិរក្ស ធ្វើឲ្យបារម្ភ
លិខិតអនុញ្ញាតមួយក្នុងចំណោមលិខិតអនុញ្ញាតរុករករ៉ែថ្មីចំនួនបួនដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនាសប្តាហ៍នេះគឺស្ថិតនៅក្នុងផែនទីតំបន់អភិរក្សសត្វព្រៃព្រៃឡង់ដែលនេះបង្កឲ្យមានក្តីបារម្ភក្នុងចំណោមសកម្មជន និងសមាជិកសហគមន៍អំពីភាពរឹងមាំនៃច្បាប់ការពារព្រៃនេះដែលទើបទទួលបាននាពេលថ្មីៗ។
នៅក្នុងការដាក់ឲ្យដេញថ្លៃជាសាធារណៈនៃអាជ្ញាប័ណ្ណរុករករ៉ែថ្មីៗចាប់តាំងពីការបង្កើតរបស់ខ្លួនក្នុងឆ្នាំ ២០១៣ ក្រសួងរ៉ែ និងថាមពលនាសប្តាហ៍នេះបានអំពាវនាវឲ្យមានការបង្ហាញចំណាប់អារម្មណ៍ចំពោះរ៉ែដែលជាចម្បងដូចជា រ៉ែមាស និងទង់ដែងនៅក្នុងតំបន់បួនដែលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ៥៥២ គីឡូម៉ែត្រការ៉េ។ …
Shaun Turton និង ផាក់ ស៊ាងលី
http://bit.ly/2qaKowq