ក្រុមហ៊ុន​រ៉ែធំៗនៅ​កម្ពុជា​កំពុង​បង្កើនល្បឿន​រុករក​រ៉ែ

រដូវភ្លៀង​បាន​បង្អង់​ក្រុមហ៊ុន​រុករក​រ៉ែ​ជាច្រើន​កំពុង​បង្កើនល្បឿន​ក្នុងការ​ចាប់ផ្ដើម​ប្រតិបត្តិការ​ឡើងវិញ​យ៉ាង​ពេញលេញ​នៅលើ​តំបន់​មាន​សក្ដានុពល​នៅ​ភាគ​ខាងជើង​និង​ខាងកើត​ប្រទេស​កម្ពុជា ខណៈ​ក្រុមហ៊ុន​កំពុង​ជំរុញ​ក្នុងការ​បង្កើន​ការ​ប៉ាន់​ប្រមាណ​ពី​ធនធាន។

ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស​អូស្ត្រាលី Renaissance Minerals បង្កើន​ទឹក​ប្រាក់​១,៧​លាន​ដុល្លារ​អាមេរិក​ក្នុង​អំឡុង​ពេល​មិន​សូវ​មាន​សកម្មភាព​ពាណិជ្ជ​កម្ម និង​កំពុង​រៀបចំ​ចាប់​ផ្ដើម​បន្ត​ការងារ​រុករក​រ៉ែ​មាស​ក្នុង​គម្រោង​អូ​ខ្វាវ​ក្នុង​ខេត្ត​មណ្ឌលគិរី។ ក្រុមហ៊ុន​នេះ​បាន​ប៉ាន់​ប្រមាណ​ពី​ធនធាន​រ៉ែ​មាស​១,២​លាន​អោនស៍​នៃ​គម្រោង​នេះ​កាលពី​រដូវ​រុករក​រ៉ែ​កាល​ពីមុន ហើយ​នឹង​ចាប់​ផ្ដើម​រុករក​រ៉ែ​មាស​ដែល​បន្ត​លើស​ពី​ធនធាន​ដែលមាន​ស្រាប់​នៅ​ខែ​នេះ។ …

Cam McGrath
http://bit.ly/1Ld1qLi