ក្រសួង​រ៉ែ​ឲ្យ​បញ្ចប់​អាជីវកម្ម​ជីក​ថ្ម​ខុស​ច្បាប់

មន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល បាន​ចុះ​ត្រួត​ពិនិត្យ​អាជីវកម្ម​ថ្ម​សំណង់​មួយ​នៅ ខេត្ត​កំពត ជា​លើក​ទីពីរ កាល​ពី​ម្សិល​មិញ​បន្ទាប់​ពី​លេច​ឮ​រឿង​អាស្រូវ​ពុក​រលួយ​កិបកេង​ថវិកា​បង់​ពន្ធ​ចូល​រដ្ឋ ធ្វើ​សកម្ម​ភាព​ខុស​ទីតាំង​កំណត់ និង​អាជីវកម្ម​ហួស​សុពលភាព។ ក្រសួង​បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ធ្វើ​អាជីវកម្ម​ថ្ម​សំណង់​មួយ​ស្ថិត​នៅ​តំបន់​ភ្នំ​ជុប ឬ ភ្នំ​ឃ្លៃ ក្នុង ភូមិ​វត្តពោធិ៍ ឃុំ​ថ្មី ស្រុក​ទឹកឈូ ដែល​ជា​របស់​លោក​ស្រី ទេព សុខា និង​ស្វាមី​ឈ្មោះ ហុក ចិន្តា កាល​ពី ខែ​មករា ឆ្នាំ​២០១៣ ហើយ​បាន​រក​ឃើញ​ថា អាជីវកម្ម​នោះ​ធ្វើ​សកម្ម​ភាព​ក្រៅ​តំបន់​អាជ្ញាប័ណ្ណ។ បន្ទាប់​មក​លោក​ស្រី ទេព សុខា ក៏​បាន​ផ្តិត​មេដៃ​ធ្វើ​កិច្ច​សន្យា​ជាមួយ​នឹង​ក្រសួង​យល់​ព្រម​បញ្ឈប់​អាជីវ​កម្ម​ខុស​ច្បាប់​នោះ។ …

ផាក់ ស៊ាងលី
http://bit.ly/1sfhnbI