រដ្ឋ​​​មន្ត្រី​​​ការ​​​ពារ​​​ជាតិ​​​ថា កម្មវិធី​​​វះ​​​កាត់​​​ក្រលៀន​​​​​​មិន​​​មែន​​​ជា​​​រឿង​​​អាថ៌កំបាំង​​​ទេ ប៉ុន្តែ​​​មិន​​ព្រម​​​បញ្ជាក់​​​លម្អិត​​​ឡើយ​​​

កាល​​​ពី​​​ម្សិលមិញ​​​ លោក ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការពារ​​​ជាតិ​​​ បាន​​​បដិសេធ​​​ថា កម្មវិធី​​​បណ្តុះ​​​បណ្តាល​​​វះ​​​កាត់​​​ក្រលៀន​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​យោធា​​​ព្រះកេតុមាលា​​​​​​ មិន​​​មែន​​​ជា​​​រឿង​​​អាថ៌កំបាំង​​​ទេ ប៉ុន្តែ លោក​​​មិន​​​ព្រម​​​បញ្ជាក់​​​​​​លម្អិត​​​​​​ពី​​​កម្មវិធី​​​​​​ដែល​​​នគរ​​​បាល​​​បាន​​​សង្ស័យ​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ថា ជា​​​ចំណុច​​​ស្នូល​​​នៃ​​​ក្រុម​​​ជួញ​​​ដូរ​​​សរីរាង្គ​​​​​​​​​មនុស្ស​​​មួយ​​​ក្រុម​​​នោះ​​​ឡើយ​​​​​​​​​។ លោក ទៀ បាញ់​​​ បាន​​​លាត​​​ត្រដាង​​​កម្មវិធី​​​នេះ​​​ជា​​​សាធារណៈ​​​នៅ​​​សប្តាហ៍​​​នេះ បន្ទាប់​​​ពី​​​នគរ​​​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​បាន​​​សាក​​​សួរ​​​ឧត្តម​​​សេនីយ៍​​​ឯក លី សុវណ្ណ ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​នេះ និង​​​ឧត្តម​​​សេនីយ៍​​​ទោ កែវ​​​ ដាវុធ អនុ​​​ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​នេះ ជុំ​​​វិញ​​​អ្វី​​​ដែល​​​គេ​​​សង្ស័យ​​​​​​ថា ជា​​​បណ្ដាញ​​​ជួញ​​​ដូរ​​​ក្រលៀន​​​មនុស្ស​​​។ …

ឃី សុវុឌ្ឍី និង អេឡិក ខុនស៊ីកលីអូ
http://www.cambodiadailykhmer.com/news/18545/