រដ្ឋាភិបាលជំរុញឲ្យពង្រឹងកម្លាំងពលកម្មជំនាញ
ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុកាលពីម្សិលមិញបានស្នើឲ្យក្រសួងពាក់ព័ន្ធធ្វើការរួមគ្នាក្នុងការងារអភិវឌ្ឍន៍ជំនាញកម្លាំងពលកម្មកម្ពុជាដែលគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មដើម្បីកាត់បន្ថយចំណាយគ្មានប្រសិទ្ធភាព ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធទៅជាសេដ្ឋកិច្ចមានមូលដ្ឋានឧស្សាហកម្ម។ សិក្ខាសាលាពិគ្រោះយោបល់ត្រូវបានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីម្សិលមិញរវាងក្រសួងពីរដែលពាក់ព័ន្ធរួមមានក្រសួងអប់រំ និងក្រសួងការងារ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ គោលនយោបាយ ទិសដៅ និងអាទិភាពរួមក្នុងវិស័យនេះ សំដៅបង្កើនប្រសិទ្ធភាពនៅក្នុងបែងចែកថវិកាសម្រាប់ឆ្នាំ ២០១៦ និងកែលម្អប្រសិទ្ធភាពនៃការអនុវត្ត។ …
ចាន់ មុយហុង
http://bit.ly/1LgxhjI