ការព្យាករបង្ហាញថារដូវប្រាំង និងដើមរដូវវស្សាឆ្នាំនេះ ល្អជាងមុន
ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញលទ្ធផលបានពីការព្យាករអាកាសធាតុរបស់ខ្លួនដោយផ្នែកលើបាតុភូត ENSO ថា អាកាសធាតុនៅកម្ពុជានារដូវប្រាំង និងដើមរដូវវស្សាក្នុងឆ្នាំ ២០២០ នេះមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ខណៈដែលបាតុភូតនេះនឹងគ្របដណ្ដប់មកលើប្រទេសកម្ពុជាអំណោយផលជាងឆ្នាំមុន។ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំនេះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងមួយស្ដីពី «ការព្យាករអាកាសធាតុលើកទី ១ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ ២០២០» ដោយបានបង្ហាញថា បាតុភូត ENSO ដែលជាបាតុភូតមួយស្ថិតនៅចន្លោះបាតុភូត El Nino និង La Nina និងដែលឥទ្ធិពលរបស់វាធ្វើឲ្យមានការផ្លាស់ប្តូរសីតុណ្ហភាពនៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាល និងខាងកើតបានគ្របដណ្ដប់លើប្រទេសកម្ពុជា ៦០ ភាគរយ ខណៈ ៤០ ភាគរយទៀតជាបាតុភូត El Nino និង La Nina ។ …
ឃុត សុភចរិយា
https://www.phnompenhpost.com/national/ministry-forecasts-favourable-dry-early-rainy-season-weather