លោក ខៀវ កាញារីទ្ធ អំពាវនាវអ្នកសារព័ត៌មានចូលរួមផ្តល់មតិយោបល់លើការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃព្រហស្បត្តិ៍ បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន ចូលរួមផ្តល់ជាមតិយោបល់លើការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីឲ្យច្បាប់នេះអាចឆ្លើយតបនឹងការវិវឌ្ឍថ្មីៗក្នុងវិស័យសារព័ត៌មាន និងលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង។ ក្នុងវេទិកាពិគ្រោះយោបល់ស្តីពីវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា នៅរាជធានីភ្នំពេញ លោក ខៀវ កាញារីទ្ធ បានថ្លែងថា ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានអនុម័តកាលពីឆ្នាំ១៩៩៥ ហើយរហូតមកដល់បច្ចុប្បន្ន ច្បាប់នេះក៏នៅតែត្រូវបានចាត់់ទុកថា មានលក្ខណៈបើកទូលាយ និងសេរីភាពសារព័ត៌មាន ប៉ុន្តែដោយសារសង្គមជាតិមានការវិវឌ្ឍទៅមុន និងបច្ចេកវិទ្យាកាន់តែទំនើប ទើបតម្រូវឲ្យមានការធ្វើវិសោធនកម្មច្បាប់ ដោយកែសម្រួលនៅចំណុចខ្វះខាតមួយចំនួន។ …
ប៉ិច សុធារី
https://bit.ly/3456285