ក្រសួងការងារនឹង​ពិន័យ​រោងចក្រ​ ឬ​សហគ្រាស​ មិន​បើក​ប្រាក់​អតីតភាព​​ការងារ​ជូន​កម្មករ​​

ក្រ​សួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​អះអាង​ថា​ នឹង​តាម​ដាន​ការ​អនុវត្ត​របស់​បណ្តា​រោងចក្រ ​សហគ្រាស​ ជុំវិញ​ការ​ទូទាត់​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​និយោជិត ​តាម​គោលការណ៍​ថ្មី ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ជា​លើក​ដំបូង ​នៅ​ខែ​មិថុនា​នេះ ​ហើយ​ក្រសួងក៏​ត្រៀម​វិធានការ​ពិន័យ​ចំពោះ​រោងចក្រសហគ្រាស​ណា​ដែល​អនុវត្ត​ផ្ទុយ​ផងដែរ។ លោក​ ទេស រុក្ខា​ផល ​អគ្គលេខាធិការ​រង​នៃ​អគ្គលេខា​ធិការ​ដ្ឋាន​នៃ​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម​ បាតុ​កម្ម​នៅតាម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​​ថ្ងៃអាទិត្យថា ​ក្រសួង​នឹង​បន្ត​ជំរុញ​ឲ្យ​និយោជកអនុវត្ត​តាម​ប្រកាស​របស់​ក្រសួង​ស្តីពី​ការទូទាត់​បើកប្រាក់​បំណាច់​អតីត​ភាព​ការងារ​ជូន​កម្មករ​ឲ្យ​បាន​គ្រប់ៗ​គ្នាក្នុង​ខែមិថុនា ​ដែល​នឹងត្រូវ​បើក​ផ្តល់ជូន​កម្មករ​ទាំងអស់​ជាមួយនឹង​ប្រាក់ខែ​របស់​ពួកគេ។ …

ឡុង គីមម៉ារីតា
https://bit.ly/2I68KSC