ក្រសួង​បង្កើត​អនុគណៈកម្មាធិការ ​ទប់ស្កាត់​ការហ៊ុមព័ទ្ធ​យក​ដីព្រៃ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​​បាន​ប្រកាស​បង្កើត​អនុគណៈ​កម្មាធិការ​ខេត្ត​មណ្ឌលគិរី​ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​ដើម្បី​វាត​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ជា​អ្វី​ដែល​មន្ត្រី​បាន​បញ្ជាក់ថា យន្តការ​នេះ​ជា​ផ្នែក​មួយ​ដើម្បី​កុំឱ្យ​មន្ត្រី​រុញ​ការងារ​ដាក់​គ្នា​ទៀត​ជុំវិញ​ការចុះ​ទប់ស្កាត់​សកម្មភាព​ខុសច្បាប់​ទាំងនេះ​។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម​កាលពី​ថ្ងៃ​ទី​ ៩ ​វិច្ឆិកា​ បាន​បញ្ជាក់ថា អនុគណៈកម្មាធិការ​នេះ គឺ​មាន​សមាសភាព​ដូចជា លោក​ ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​ធ្វើជា​ប្រធាន និង​លោក​ សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ធ្វើ​ជា​លេខា​ប្រតិបត្តិ ខណៈ​សមាជិក​ជាច្រើន​ទៀត​មានដូចជា មន្ត្រី​តុលាការខេត្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​ ស្នងការខេត្ត កងរាជអាវុធហត្ថ​ខេត្ត ទាហាន និង​អភិបាលស្រុក និង​ក្រុង​ចំនួន​ ៥ ​ផ្សេង​ទៀត ។ …

ខន សាវិ
https://bit.ly/2QtvWid