ជនជាតិដើមភាគតិចប្រមូលស្នាមមេដៃប្រឆាំងក្រុមហ៊ុនភរិយាអភិបាលរងខេត្តឈូសព្រៃ
ជនជាតិដើមភាគតិចព្នង ក្នុងក្រុង សែនមនោរម្យ កំពុងដើរប្រមូលស្នាមមេដៃ ដាក់ទៅអាជ្ញាធរខេត្ត និងអង្គការសង្គមស៊ីវិល ដើម្បីសុំអន្តរាគមន៍បញ្ឈប់សកម្មភាពក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច របស់ភរិយាលោកអភិបាលរងខេត្តនេះ ដែលកំពុងតែបន្តឈូសឆាយដីព្រៃអាស្រ័យផលរបស់ពួកគាត់។ អ្នកស្រី ថ្លឹក ភារម្យ អាយុ ៣៣ឆ្នាំ ជាកូនស្រីប្រធានសហគមន៍ជនជាតិព្នង ក្នុងភូមិ ឡៅកា សង្កាត់ សុខដុម ក្រុង សែនមនោរម្យ បានឲ្យដឹងកាលពីម្សិលមិញថា ពួកគាត់កំពុងតែដើរប្រមូលស្នាមមេដៃ ពីជនជាតិដើមព្នងជាង ១០០ គ្រួសារ ដើម្បីដាក់ទៅអាជ្ញាធរខេត្ត មណ្ឌលគិរី និងអង្គការសង្គមស៊ីវិលនានា សុំឲ្យក្រុមហ៊ុន វីឡា ស៊ូបភឺមែន របស់ភរិយាលោក យឹម លុច អភិបាលរងខេត្ត បញ្ឈប់សកម្មភាពឈូសឆាយដីព្រៃ។ «គ្រឿងចក្ររាប់សិបគ្រឿង កំពុងតែឈូសចូលព្រៃអាស្រ័យផលរបស់យើង។ បើមិនទប់ស្កាត់ទេ ព្រៃនឹងអស់ឆាប់ៗនេះ»។ …
ផាក់ ស៊ាងលី
http://postkhmer.com/index.php/national/1-national-news/109181-2014-01-14-03-03-18