Moo Moo នឹង​នាំចូល​គោ​ប្រាមាន់ ៣០០​ក្បាល​បន្ថែម ​ដើម្បី​ផលិត​ទឹកដោះ​គោ​ស្រស់

កសិដ្ឋាន​ទឹក​ដោះ​គោ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​ឈ្មោះ​ថា Moo Moo គ្រោង​នឹង​នាំចូល​សត្វ​គោBrahmanប្រមាណ៣០០​ក្បាល​ក្នុង​គោល​បំណង​ដើម្បី​ផលិត​ទឹក​ដោះ​គោ​ស្រស់​ដើម្បី​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​បំណង​ដើម្បី​កាត់​បន្ថយ​ការ​នាំចូល។​ ​លោក Williams Matthews ជា​ប្រធាន​កសិដ្ឋាន Moo Moo ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​សង្កាត់​តាខ្មៅ ខេត្ត​កណ្តាល ថ្លែង​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ លោក វេង សាខុន កាល​ពី​ថ្ងៃ​ចន្ទ​ ថា​ ក្រុមហ៊ុន​បាន​សាកល្បង​ក្នុង​ការ​យក​សត្វ​គោ​មក​ចិញ្ចឹម​ចំនួន​២៥​ក្បាល​រួច​មក​ហើយដើម្បី​ឲ្យ​វា​សាំ​ទៅ​នឹង​លក្ខខ័ណ្ឌ​នៃ​ការ​រស់នៅនិង​អាកាសធាតុ​ក្នុង​ស្រុក​ខ្មែរហើយ​បន្ទាប់​ពី​នោះ​ពួកវា​ត្រូវ​បាន​សម្រប​ទៅ​នឹង​អាកាសធាតុ​នៅ​ទីនេះ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​គ្រោង​នឹង​ធ្វើការ​នាំចូល​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ …

ម៉ៃ គុណមករា
http://bit.ly/2ey2HVC