តុលាការ​នឹង​បន្ត​សួរ​ចម្លើយ​ឆ្មាំ​នៅ​ភ្នំ ឧដុង្គ ជាប់​ចោទ

តុលាការ​ខេត្ត កណ្តាល ក្នុង​សប្តាហ៍​នេះ នឹង​កោះ​ហៅ​ឆ្មាំ​យាម​ភ្នំ ឧដុង្គ ប្រាំ​នាក់ ដែល​ចាប់​ខ្លួន​តាំង​ពី​ថ្ងៃ ទី១០ ធ្នូ ទាក់ទិន​នឹង​ករណី​បាត់​កោដ្ឋ​សារីរិកធាតុ​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​បន្ថែម​ទៀត។ ចៅក្រម លឹម សុគន្ថា ថ្លែង​ពី​ថ្ងៃ​អាទិត្យ​ថា៖ «មិន​ទាន់​មាន​សញ្ញា​នៃ​ការ​រក​ឃើញ​សារីរិកធាតុ​ទេ ព្រោះ​ជន​សង្ស័យ​មិន​សារភាព។ ខ្ញុំ​នឹង​ហៅ​ពួក​គាត់​មក​សួរ​ម្តង​ទៀត​សប្តាហ៍​នេះ។ ខ្ញុំ​នឹង​ព្យាយាម​ជជីក​សួរ​ឲ្យ​ពួក​គាត់​និយាយ​ការ​ពិត»។

ឆាយ ច័ន្ទនីដា
http://postkhmer.com/index.php/national/1-national-news/109113-2014-01-13-03-05-50