ពលរដ្ឋមានជម្លោះដីធ្លីជំរុញឲ្យក្រសួងពន្លឿននីតិវិធី
ប្រជាពលរដ្ឋជិត ១០០នាក់ ដែលមានបញ្ហាដីធ្លីជាមួយមន្ត្រីមានអំណាច និងក្រុមហ៊ុនវិនិយោគ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានប្រមូលផ្តុំគ្នានៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីរសៀលថ្ងៃម្សិលមិញដើម្បីជំរុញឲ្យក្រសួងពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់ ក្រោយពីពួកគាត់បានដាក់ញត្តិទៅក្រសួងច្រើនលើកហើយ តែមានភាពយឺតយ៉ាវក្នុងការដោះស្រាយ។ តំណាងពលរដ្ឋខ្មែរ-ឥស្លាមនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លោក ចាន យុង បានរៀបរាប់ថា ប្រជាពលរដ្ឋចំនួន ១៣៦គ្រួសារ បានរស់នៅ និងធ្វើស្រែចម្ការលើដីទំហំ ៥២៥ហិកតារ ជាយូរឆ្នាំមកហើយ ប៉ុន្តែនៅអំឡុងឆ្នាំ២០១០ ស្រាប់តែក្រុមហ៊ុន រតនៈស្តោន និងក្រុមហ៊ុន ថេរៈ វិនិយោគ បានឈូសឆាយដំណាំរបស់ពួកគាត់ ទៅអភិវឌ្ឍន៍ដាំកៅស៊ូវិញ។ ក្រោយពីមានជម្លោះដីធ្លី ពួកគាត់បានដាក់ញត្តិសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ស្ថាប័នថ្នាក់ជាតិមួយចំនួន និងក្រសួងរៀបចំដែនដី ប៉ុន្តែមកដល់ពេលនេះ ពុំមានដំណោះស្រាយនៅឡើយ ទើបពួកគាត់ស្នើជាថ្មីឲ្យក្រសួងដោះស្រាយផ្តល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់។ …
ប៉ិច សុធារី
http://bit.ly/2bxW9nN