ជនបរទេសជាង២០០នាក់ត្រូវបាននិរទេសខ្លួនទៅប្រទេសកំណើតវិញ
យោងតាមលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងមហាផ្ទៃបាននិរទេសជនបរទេសជាង២០០នាក់ក្នុងរយៈពេល២ខែកន្លងមក ជាផ្នែកមួយនៃការបន្តធ្វើជំរឿនទូទាំងប្រទេសរបស់ខ្លួន។
ឧត្តមសេនីយ៍ សុខ ផល បានមានប្រសាសន៍នៅសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា ” យើងបានចាត់វិធានការលើជនអន្តោប្រវេសន៍ដែលមិនមានឯកសារក្នុងរយៈពេល២ខែកន្លងមក ហើយបានបញ្ជូនជនបរទេស២០០នាក់ត្រឡប់ទៅវិញរួមមាន ជនជាតិស្បែកស ស្បែកខ្មៅ ជនជាតិវៀតណាម ថៃ និងជនជាតិចិនជាដើម”។ …
ម៉ិច ដារ៉ា និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/19678/