ប្រជាជន​ជាង​ ៤០​ គ្រួសារ​ត្រូវ​បាន​ផ្តល់​ដី​ ដើម្បី​រើ​ចេញពី​ចំណី​ផ្លូវ​សាធារណៈ​

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​បាន​ផ្តល់​ដី​ឡូត៍​ដល់​ប្រជាជន​ចំនួន​ ៤៥​ គ្រួសារ​នៅ​ថ្ងៃ​សៅរ៍​នេះ​ បន្ទាប់​ពី​ពួក​គេ​បាន​យល់ព្រម​រុះរើ​ចេញពី​ចំណី​ផ្លូវ​សាធារណៈ​នៅ​សង្កាត់​បួន​ ខេត្ត​ព្រះ​សីហ​នុ​។​ លោក​ គួ​ច​ ចំរើន​ អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ពិធី​ចែក​ដីធ្លី​ថា​ ប្រជាជន​ទាំង​ ៤៥​ គ្រួ​សារបាន​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ មុន​នឹង​យល់ព្រម​ផ្លាស់​ប្តូរ​ទីលំនៅ​របស់​ពួក​គេ​ទៅ​កាន់​តំបន់​ក្បាលឆាយ​។​ លោក​ គួ​ច​ ចំរើន​ មាន​ប្រសាសន៍​ថា​ “​ដី​ទាំងនេះ​ជា​កម្មសិទ្ធិ​របស់​អ្នក​ទាំងអស់​គ្នា​ ហើយ​គ្មាន​នរណា​ម្នាក់​អាច​យក​វា​ចេញពី​អ្នក​បាន​ទេ​ ហើយ​អ្នក​ទាំងអស់​គ្នា​មាន​សិទ្ធិ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ បន្ទាប់​ពី​រស់នៅ​លើ​ដី​នោះ​អស់​រយៈពេល​ ៥​ ឆ្នាំ​”​។​ “​កុំ​លក់​ ឬ​ផ្ទេរសិទ្ធិ​ឱ្យ​អ្នក​ដទៃ​”​។​ …

មុំ គន្ធា
https://www.khmertimeskh.com/50654899/more-than-40-families-given-land-to-move-off-roadside/