ពលរដ្ឋមកពីខេត្ត ២ ដាក់ញត្តិនៅតាមស្ថាប័នចំនួន ៣ ឲ្យជួយពីរឿងវិវាទដីធ្លី
ពលរដ្ឋមានជម្លោះដី្លធីជាង ៥០ នាក់ មកពីខេត្តចំនួន ២ គឺខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងកាលពីម្សិលមិញបាននាំគ្នាមកដាក់ញត្តិនៅក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម និងក្រសួងមហាផ្ទៃដើម្បីស្នើឲ្យជួយដោះស្រាយបញ្ហារបស់ពួកគេដែលបន្តអូសបន្លាយជាយូរឆ្នាំ ខណៈអ្នកខ្លះកំពុងត្រូវបានចាប់ខ្លួន និងជាប់បណ្តឹងនៅតុលាការ។ អ្នកស្រី ខៀវ សារ៉ុន តំណាងពលរដ្ឋមកពីខេត្តស្វាយរៀងបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការប្រមូលផ្តុំគ្នានៅមុខក្រសួងទាំងនេះគឺដើម្បីដាក់ញត្តិសុំអន្តរាគមន៍រឿងដីធ្លី ដោយសារលែងមានជំនឿលើមន្ត្រីថ្នាក់ក្រោម និងបានសង្ឃឹមថា ស្ថាប័នទាំងនេះ អាចជួយបាន។ …
ឡុង គីមម៉ារីតា
https://bit.ly/2R3rANg