គណៈកម្មការទន្លេមេគង្គ៖ មេគង្គបន្តរីកចម្រើន ប៉ុន្តែនៅជួបបញ្ហាប្រឈមខ្លាំងដែលទាមទារឱ្យរួមគ្នាដោះស្រាយ
គណៈកម្មការទន្លេមេគង្គដែលហៅកាត់ថា MRC នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ បានចេញផ្សាយ របាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ខ្លួនដែលកត់ត្រានូវសមិទ្ធផលជាច្រើន ក្នុងរយៈពេលមួយឆ្នាំកន្លងមក ក៏ដូចជាបញ្ហាប្រឈមសំខាន់ៗដែលអាងទន្លេកំពុងជួបប្រទះ ដែលទាមទារការយកចិត្តទុកដាក់ជាពិសេស។ ក្នុងរបាយការណ៍ប្រចាំឆ្នាំ បានកត់ត្រាការរីកចម្រើនជាក់ស្តែងទូទាំងអាងទន្លេមេគង្គ ដែលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និង “ការទូតទឹក” នៃប្រទេសជាសមាជិករួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម និងដៃគូនានា។ …
សុខ រក្សា
https://www.postkhmer.com/national/2023-09-08-1045-254312.html