សមត្ថកិច្ចអន្តោប្រវេសន៍ ចាប់ខ្លួនជនជាតិវៀតណាមខុសច្បាប់ ជិត១០០នាក់
ជនជាតិវៀតណាមជិត១០០នាក់ដែលកំពុងរស់នៅខុសច្បាប់ក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅត្រូវបានសមត្ថកិច្ចនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃសុក្រ និងកំពុងសាកសួរមុនពេលបញ្ជូនទៅកាន់ប្រទេសដើមវិញ។ ជនជាតិវៀតណាម ចំនួន៩៣នាក់ ក្នុងនោះស្រីចំនួន ៣៤ នាក់ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យនៅតាមបន្ទប់ជួល និងរកឃើញថា ជនអន្តោប្រវេសន៍វៀតណាម ទាំងនោះបានចូលមករស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ មិនមានលិខិតស្នាមត្រឹមត្រូវ។ ពួកគេត្រូវបានបញ្ជូនទៅសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរបន្ថែមទៀត។ …
មុំ គន្ធា
http://bit.ly/29ozGgU