អ្នកកាសែតជាង ២ ពាន់នាក់ ត្រៀមខ្លួនផ្តិតយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញខាងមុខនេះ
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជិត ២ ពាន់នាក់ នឹងមានវត្តមានដើម្បីចូលផ្តិតយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញដែលជាកិច្ចប្រជុំធំចុងក្រោយសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានលើកទី៣ នាឆ្នាំ ២០២២ នេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ ១៣ ខែវិច្ឆិកាខាងមុខ ខណៈអ្នកសារព័ត៌មានជាច្រើនបង្ហាញចំណាប់អារម្មណ៍លើបញ្ហាធំៗដែលកំពុងកើតមានឡើងតួយ៉ាងវិបត្តិអតិផរណា វិបត្តិភូមា វិបត្តិរុស្ស៊ី-អ៊ុយក្រែន។ …
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-11-07-1421-243208.html