យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជិត​ ៧០​ នាក់​ស្លាប់​ ឬ​រង​របួស​នៅ​ឆ្នាំ​នេះ​

​មនុស្ស​ ៦៧​ នាក់​ត្រូវ​បាន​សម្លាប់​ ឬ​រង​របួស​ដោយសារ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​កំឡុង​ពេល​ ៩​ ខែ​ និង​ ៣​ ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​បាន​និយាយ​ថា​ ចាប់ពី​ខែមករា​ដល់​ថ្ងៃ​ទី​១៧​ ខែតុលា​ មាន​ករណី​ចំនួន​ ៤៧​ ក្នុង​នោះ​ ២១​ ករណី​ដោយសារ​គ្រាប់​មីន​ និង​ ២៦​ ពី​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។​ នៅ​ក្នុង​របាយការណ៍​ដែល​ទទួល​បាន​កាលពី​ម្សិលមិញ​ថា​ “​រហូត​មក​ដល់​ឆ្នាំ​នេះ​មនុស្ស​ ១១​ នាក់​ត្រូវ​បាន​សម្លាប់​ ៤៣​ នាក់​រង​របួស​ និង​ ១៣​ នាក់​ត្រូវ​បាន​កាត់​អវយវៈ​ដោយសារ​ការ​ផ្ទុះ​”​។​ ចំនួន​អ្នក​ស្លាប់​ និង​របួស​បាន​កើនឡើង​ ៣៤​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​នៅ​ពេល​មនុស្ស​ ៥០​ នាក់​ត្រូវ​បាន​សម្លាប់​ ឬ​រង​របួស​”​។​ …

មុំ គន្ធា
https://www.khmertimeskh.com/50652667/nearly-70-killed-or-hurt-by-uxos-this-year/