គ្លី​​​និក​​​ថ្មី ​​​ជា​​​ចំណុច​របត់​មួយ​សម្រាប់​​​ការ​ធ្វើការ​​វះ​កាត់​​​មាត់​​​ និង​​​កន្លើត​​​ឆែប​​​នៅ​​​ក្នុង​​​ប្រ​​​ទេស​កម្ពុជា

នៅក្នុង​បន្ទប់​សំ​ពត់​កៅ​ស៊ូមួយ​នៅ​ឯ​​មន្ទីរ​​ពេទ្យ​មិត្តភាព-ខ្មែរ​សូវៀត​ក្នុងរាជធានី​ភ្នំពេញ​វេជ្ជបណ្ឌិត​មកពី​ប្រទេស​ហ្វីលីពីន​ អាមេរិក​ និង​ប្រទេស​នីហ្សេរី បាន​ប្រមូលផ្តុំគ្នា​កាលពី​ម្សិលមិញនៅ​ជ​ំុវិញ​ក្មេង​ប្រុស​ម្នាក់​ អង្គុយ​នៅ​លើកៅអី​ជ័រ​​មួយ​ និង​​ឲ្យវាហាមាត់​។ ក្មេងប្រុស​​រូ​ប​នេះ ជាមនុស្សម្នាក់ក្នុង​ចំណោម​មនុស្សជាង​១០០នាក់​ ដែល​នឹង​ត្រូវព្យាបាល​ដោយក្រុមជំនាញ​ក្នុងស្រុក​និង​អន្តរជាតិ​​មកពី​អង្គការក្រៅរដ្ឋាភិបាល​ផ្នែក​វះកាត់​ឈ្មោះ Operation Smile អំឡុងពេល​បេសកកម្មលើក​ទី៣៦​នៅក្នុងប្រទេស​នេះ។ ក៏ប៉ុន្តែ​បេសកកម្មនេះនឹង​​ខុសពីគ្នា។​នៅ​តាម​ជណ្តើរ​ក្នុងមន្ទីរ​ពេទ្យ​​នេះ មាន​គ្លីនិក​ព្យាបាលអ្នកបបូរមាត់ឆែបមួយ​ដែល​ត្រូ​វ​ចំណាយ​​ទឹក​ប្រាក់​ចំនួន​១០០.០០០ដុល្លារ​សាលវះកាត់​ចំនួនបួន​ បំពាក់ទៅ​ដោយ​ឧប​ករណ៍​បច្ចេកវិទ្យាទំនើប​ បើកជា​ផ្លូវ​ការ​​​នៅ​ថ្ងៃនេះហើយ។​ សាលមួយ​នឹងត្រូវប្រើ​ជា​អចិន្ត្រៃយ៍​សម្រាប់កែ​បបូរមាត់​ឆែប​ និង​កន្លើត សាលបីទៀត​នឹងត្រូវ​​ប្រើ នៅ​ពេល​មន្ទីរ​ពេទ្យ​ត្រូវការ​ការវះកាត់​ផ្សេងទៀត។​ …

Lauren Crothers
http://www.cambodiadailykhmer.com/news/12593/