អនុក្រឹត្យ​ថ្មី​​​នឹង​ផ្អាក​ពិន័យ​ ប្តឹង​ដល់​តុលាការ​​ចំពោះ​អ្នក​ចោល​សម្រាម

យោងតាម​​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ សម្រាម និង​សំណល់ ​រឹង ​និង ​រាវ នៅ​ទីប្រជុំជន បាន​កំណត់​ថា ចំពោះ​ជន​ទាំង​ឡាយ​ណា​ ​ដែល​មិន​គោរព​អនុវត្ត​ ការវេច​ខ្ចប់​ ការញែក​ឬ​បែងចែក និង​ទុក​ដាក់សម្រាម​តាម​ដងផ្លូវ មិន​បានសម​ស្រប​តាម​ពេលវេលា​ដែល​បាន​កំណត់ ការ​បោះចោល​សម្រាម​តាម​ទីសាធារណៈ តាមដងផ្លូវ​ ការដុត​សម្រាម​នៅ​ទី​ប្រជុំជន​សាធារណៈ មិន​បាន​ត្រឹមត្រូវ​ នឹង​ត្រូវ​​ផាក​ពិន័យ​ជា​ប្រាក់​ចាប់​ពី​ ១ ​ម៉ឺន​រៀល​ទៅ​ ២០ ​ម៉ឺន​រៀល​ទៅតាម​ប្រភេទ​​សម្រាម​។ ចំពោះ​ម្ចាស់​ឬ​អ្នក​គ្រប់គ្រង​ផ្សារ ទីតាំង​អាជីវកម្ម ក្រុមហ៊ុន​ សហគ្រាស ​ជាដើម ដែល​មិន​រៀប​ចំ​មាន​ធុង​សម្រាម​ត្រឹមត្រូវ ការ​វេច​ខ្ចប់​ដោយ​មាន​លាយ ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម ឬ​សំណល់​រឹង​គ្រោះថ្នាក់ ក៏​នឹង​ត្រូវ​ផាក​ពិន័យ​ដូច​គ្នា​នេះ​ដែរ។ …

ឃុត សុភចរិយា
http://bit.ly/1QIzo1l