អ្នក​ស្រុក​អន្លង់វែង​ភ័យខ្លាច​ល្បែង​កាំជ្រួច

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​និយាយ​ថា មាន​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​មួយ​បាន​រៀបចំ​បើក​កម្មវិធី​​ភ្នាល់​ល្បែង​បាញ់​កាំជ្រួច​នៅលើ​ខ្នង​ភ្នំ​ដងរែក ដែល​បង្ក​ការ​ភ្ញាក់ផ្អើល និង ភ័យខ្លាច​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នេះ។ លោក ហង្ស សាទ អាយុ​​ ៤៥ ​ឆ្នាំ រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំងប្រីយ៍ បាន​និយាយ​​ថា ក្រុមហ៊ុន​ផលសាម៉ន​ខេមរៈ​អភិវឌ្ឍន៍ បាន​ផ្តល់​ទីតាំង​ឲ្យ​​ពលរដ្ឋ​ថៃ​លេង​ភ្នាល់​ល្បែង​បាញ់​កាំជ្រួច ដែល​មើល​​ទៅ​គួរ​ឲ្យ​ភ័យខ្លាច។ កាលពី​ថ្ងៃ​ទី​ ១២ ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​​នេះ ពួក​ជនជាតិ​ថៃ​ប្រមាណ​ជាង ៥០ ​នាក់​បាន​មក​លេង​ភ្នាល់​ល្បែង​នេះ​នៅលើ​ខ្នង​ភ្នំ ដងរ៉ែក ដោយ​បាន​បាញ់​កាំជ្រួច​អស់​ចំនួន​បួន​ដើម។ …

ឃុត សុភចរិយា
http://bit.ly/1Ik7WyZ