ច្បាប់​ថ្មី​ ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន

​ច្បាប់​ថ្មី​ដែល​ទើប​ប្រកាស​ឲ្យ​ប្រើ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​ឲ្យ​ទទួលបាន​ប្រាក់​សោធន​ដូច​កម្មករ​និយោជិត​ក្នុង​វិស័យ​សាធារណៈ ខណៈ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ក៏​នឹង​ទទួល​បាន​ដូចគ្នា នៅពេល​ពួកគេ​បាន​បង់​វិភាគទាន និង​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​។ អត្ថប្រយោជន៍​ទាំងនេះ ត្រូវ​បានកំណត់​នៅក្នុង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ដែល​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ​នៅ​ដើម​ខែ​វិច្ឆិកា​ឆ្នាំនេះ​។ ច្បាប់​នេះ មាន​វិសាលភាព​គ្របដណ្ដប់​លើ​បុគ្គល​ដែល​ស្ថិត​នៅក្នុង​វិស័យ​សាធារណៈ បុគ្គល​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តីពី​ការងារ​ដោយ​រួមបញ្ចូល​ទាំង​បុគ្គល​ធ្វើការ​តាមផ្លូវ​អាកាស​នាវា​សមុទ្រ ព្រមទាំង​អ្នកបម្រើការ​តាម​ផ្ទះ និង​បុគ្គល​ស្វ័យនិយោជន៍​ជាដើម​។ …

ឡុង គីមម៉ារីតា
https://bit.ly/348rXLM