ក្រសួង​មហាផ្ទៃ​គ្រោង​ធ្វើ​​ច្បាប់​រក្សា​ការ​សម្ងាត់​ជាតិ

ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដើម្បី​រក្សា​ការ​សម្ងាត់​របស់​រដ្ឋ បន្ទាប់​ពី​​ជំនួប​មួយ​ជាមួយ​មន្រ្តី​ការពារ​ជាតិ​វៀតណាម​កាល​ពី​ម្សិលមិញ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ។ បើ​តាម​សេចក្តី​​ថ្លែង​ការណ៍​នៅ​លើ​គេហទំព័រ​របស់​នគរបាល​ជាតិ ប្រទេស​វៀតណាម​នឹង​ឧបត្ថម្ភ​លើ​ការ​បណ្តុះ​បណ្តាល​មន្រ្តី​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ការពារ​ព័ត៌មាន​លើ​កុំព្យូរទ័រ​កុំ​ឲ្យ​​គេ​លួច​អាន​បាន​ និង​កំណត់​ពី​វិន័យ​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​លើ​កុំព្យូទ័រ​ ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ការពារ​ថ្មី។ … បើ​តាម​លោក គៀត ច័ន្ទ​ថារិទ្ធ បាន​ឲ្យ​ដឹង​ទៀត​​ថា មន្រ្តី​ជាន់​ខ្ពស់​ប្រមាណ​ ១០០ នាក់ មក​ពី​ក្រសួង​នេះ​កំពុង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម ដើម្បី​រៀន​អំពី​​វិន័យ​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​លើ​កុំព្យូទ័រ។ …

វង្ស សុខេង
http://bit.ly/1HiNdAN