រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី ៨ ខែមករាជាសត្តទិវាជាតិ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកថ្ងៃទី ៨ ខែមករាជារៀងរាល់ឆ្នាំជាសត្តទិវាជាតិ និងសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការងារចិញ្ចឹមសត្វ និងអនាម័យសត្វក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ។
សេចក្តីព្រាងច្បាប់នេះមាន ២២ ជំពូកនិង ១២៥ មាត្រាមានវិសាលភាពគ្របដណ្តប់លើវិស័យសុខភាពសត្វ និងផលិតកម្មសត្វនៅកម្ពុជាក្នុងនោះកម្ពុជាកំណត់ថ្ងៃទី ៨ ខែមករារៀងរាល់ឆ្នាំជាសត្តទិវាជាតិស្របនឹងសត្តទិវាអន្តរជាតិ។ …
សែន ដាវីត
http://bit.ly/1MT2kEb