ភ្ញៀវ​ទេសចរ​កើន​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធី​ចូល​ឆ្នាំ​ចិន

ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​តំបន់​ឆ្នេរ និង​ប្រាសាទ​បុរាណ​រយៈ​ពេល​បី​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​បាន​កើន​ឡើង​ខ្ពស់។ នេះ​បើ​តាម​ទិន្នន័យ​ពី​មន្ត្រី​ខេត្ត។ សៀមរាប​ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រហែល ៦៩ ២០០ នាក់ កើន​ឡើង ២៥ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។ នេះ​បើតាម​លោក ឆឺយ ឈន អនុ​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​សៀមរាប។ លោក​បន្ត​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មាន​ជាង ២៧ ២០០ នាក់ កើន​ឡើង​ជិត ៩ ភាគរយ ក្នុង​នោះ​គ្រាន់​តែ​ភ្ញៀវ​ចិន​កើន​ជាង ៦០ ភាគរយ ដែល​នាំ​មុខ​ដោយ​ទេសចរ​វៀតណាម និង​ភ្ញៀវ​អឺរ៉ុប។ …

ចាន់ មុយហុង
http://bit.ly/1DNqGty