អ្នក​ទោស​ស្លាប់​៩នាក់​នៅ​ត្រីមាស​ទី១នៃឆ្នាំនេះ

អង្គការ​សិទ្ធិ​មនុស្ស​ និងនាយក​ដ្ឋានពន្ធនាគារ​បាន​លើក​ឡើង​ថា ចំនួនអ្នក​ទោស​ដែល​បាន​ស្លាប់​ក្នុង​ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​នៅត្រីមាស​ទី១នៃ​ឆ្នាំនេះបាន​ថយ​ចុះ​មក​ត្រឹមប្រាំបួន​នាក់​ បើប្រៀប​ធៀប​ទៅនឹង​រយៈពេលដូច​គ្នា​នេះកាលពីឆ្នាំមុន​ ដែល​មាន​១៥​នាក់​។ យោងតាម​លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅអង្គការ​សិទ្ធិមនុស្ស​អាដ​ហុក បាន​ឲ្យ​ដឹង​ថា ចាប់ពីខែ​មករា ដល់ខែមេសា អ្នកទោស​ប្រាំបួន​នាក់ បុរស​ប្រាំ​នាក់ និង​ស្ត្រី​បួន​នាក់​តាមព័ត៌មាន​ថា បាន​ស្លាប់​ក្នុង​ពន្ធនាគារ​។ មណ្ឌលអប់រំ​កែប្រែ​ទី២ ក្នុងរាជធានីភ្នំពេញ​មានអ្នកទោស​ស្លាប់ពី​រ​នាក់ ចំណែក​ឯពន្ធនាគារ​ខេត្ត​បន្ទាយមាន​ជ័យក៏​មានអ្នកទោស​ស្លាប់​ពីរ​នាក់ដែរ​។ …

ផន បុប្ផា
http://www.cambodiadailykhmer.com/news/15332/