អង្គការ ១ ស្នើក្រសួងបរិស្ថាន ចុះអង្កេតការទន្ទ្រានដីព្រៃនៅឱរ៉ាល់
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន កាលពីថ្ងៃទី ២០ សីហា បានស្នើទៅរដ្ឋមន្ដ្រីក្រសួងបរិស្ថាន សុំចាត់ក្រុមអធិការកិច្ច ចុះអង្កេត ករណីឈូសឆាយទន្ទ្រានដីព្រៃតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ក្រោយពីសង្កេតឃើញដីរាប់រយហិកតាត្រូវបានគេរំលោភយក។ លោក ជា ហ៊ាន ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ២០ សីហា ថា ដីព្រៃតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាច្រើនកន្លែង និងរាប់រយហិកតា កំពុងត្រូវបានជនខិលខូច ឃុបឃិតគ្នាជាមួយមន្ដ្រីមូលដ្ឋាន និងអ្នកមានអំណាចយកគ្រឿងចក្រទៅឈូសឆាយយកធ្វើជាទ្រព្យសម្បត្ដិផ្ទាល់ខ្លួន។ …
វ៉ន ដារ៉ា
https://bit.ly/2zhlrop