រដ្ឋាភិបាលចំណាយថវិកាសរុបជាង ៥ លានដុល្លារ ដល់កម្មការិនីជាស្ត្រីសម្រាលកូនជាង ៥ ម៉ឺននាក់ ក្នុងឆ្នាំ ២០២២
យោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេលពេញ១ ឆ្នាំ គឺក្នុងឆ្នាំ ២០២២ ថវិកាសរុបប្រមាណ ២២ ៤៦៩ ២០០ ០០០ រៀល ឬស្មើនឹងជាង ៥,៤៨០ លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាល ត្រូវបានបេឡាជាតិសន្តិសុខសង្គម បើកផ្តល់ជូនដល់កម្មការិនីជាស្ត្រីសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ …
នាង សុគន្ធា
https://www.postkhmer.com/national/2023-01-25-2001-246283.html