មេ​ប៉េ​អឹ​ម​៥​រូប​ ត្រូវ​តុលាការ​ហៅ​សួរ​រឿង​បង្ក្រាប​បែប​ហិង្សា​ពី​ដើមខែ​

​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ៥​នាក់​ ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ​និង​សាកសួរ​ ក្នុង​ស​ប្តា​ហ៍​មុន​ ជុំវិញ​ហេតុការណ៍​ប៉ះទង្គិច​ដោយ​ហិង្សា​នៅ​ក្នុង​សង្កាត់​ ចោម​ចៅ​ ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​ហោច​ ៤​នាក់​ របួស​ជាង​ ៤០​ នាក់​ និង​ចាប់ខ្លួន​ឃុំ​ ២៣​នាក់​ កាលពី​ដើមខែ​កន្លង​ទៅ​។​ ​លោក​ ខេ​ង​ ទី​តូ​ អ្នកនាំពាក្យ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ៥​ រូប​ ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​ភ្នំពេញ​កោះហៅ​ចូល​ទៅ​បំភ្លឺ​លើ​បណ្តឹង​របស់​ខ្លួន​ដែល​បាន​ប្តឹង​ក្រុម​អ្នក​ញុះញង់​បាតុករ​បណ្តាល​ឲ្យ​មាន​អំពើ​ ហិង្សា​និង​កា​រប​ង្រា​ប​ទៅ​លើ​ក្រុម​បាតុករ​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ហិង្សា​នៅ​ក្នុង​សង្កាត់​ ចោម​ចៅ​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ កាល​ថ្ងៃ​ ទី​២​ និង​ ទី​៣​ ខែ​ មក​រា​ កន្លង​ទៅ​។​ ប៉ុន្តែ​ ទោះជា​យ៉ាងណា​ លោក​មិន​ប្រាប់​ឲ្យ​ដឹង​ថា​ មន្ត្រី​ដែល​ត្រូវ​កោះហៅ​ចូល​បំភ្លឺ​តុលាការ​ទាំងនោះ​ ជានរ​ណាខ្លះ​ទេ​។​ ​លោក​ឧត្តមសេនីយ៍ត្រី​ ខេ​ង​ ទី​តូ​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ តាម​ទូរស័ព្ទ​ពី​ម្សិលមិញ​ថា​៖​ «​មន្ត្រី​ កងរាជអាវុធហត្ថ​រាជធានី​ ត្រូវ​លោក​តំណាង​អយ្យការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​អ្នក​ អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណោះ​ ហើយ​ពួក​គាត់​បាន​ធ្វើការ​បំភ្លឺ​ជូន​តំណាង​អយ្យការ​រួចរាល់​ហើយ​ កាលពី​ស​ប្តា​ហ៍​មុន​»​។​ …

ប៊ុត រស្មីគង្គា
http://postkhmer.com/national/1-national-news/109738-2014-01-27-03-00-46