អាមេរិកបដិសេធផ្តល់ទិដ្ឋាការដល់មន្ត្រីការបរទេសកម្ពុជា ដោយសារកម្ពុជាពន្យារពេលទទួលយកខ្មែរនិរទេសពីអាមេរិក
មន្ត្រីកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាបានបដិសេធផ្តល់ទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និងប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយលើកហេតុផលថា ដោយសារតែកម្ពុជា «បានបដិសេធ ឬប្រើប្រាស់ហេតុផលមិនសមស្រប ពន្យារពេលទទួលយកពលរដ្ឋរបស់ខ្លួនដែលត្រូវនិរទេសពីសហរដ្ឋអាមេរិក»។ …
មុំ គន្ធា and នៀម ឆេង
https://www.postkhmer.com/national/2022-04-01-0933-234232.html