កម្ពុជា-ថៃ បើក​ច្រក​ចេញ​ចូល​តែ​មួយ ចំនួន​បី​សម្រាប់​ពលករ​ទៅ​ថៃ

ខណៈ​ការ​ដឹក​បញ្ជូន​ពលករ​ខុស​ច្បាប់​ខ្មែរ​មក​វិញ​យ៉ាង​គំហុក​ពី ប្រទេស​ថៃ រហូត​ដល់​រាប់​ម៉ឺន​នាក់​ក្នុង ខែ​មិថុនា នេះ ប្រទេស​កម្ពុជា និង ថៃ បាន​ព្រម​ព្រៀង​គ្នា​បង្កើត​ច្រក​ចេញ​ចូល​តែ​មួយ​ចំនួន​បី​នា​ពេល​ខាង​មុខ​នេះ ដោយ​ដាក់​សាក​ល្បង​នៅ​ច្រក ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​លិខិត​បទដ្ឋាន​តាម​ផ្លូវ​ច្បាប់​ដល់​ពលករ​ចំណាក​ស្រុក​ដែល​មាន​បំណង​ធ្វើ​ការ​នៅ ប្រទេស​ថៃ។ ច្រក​ព្រំដែន​ទាំង​បី​មាន​ក្នុង ខេត្ត​កោះកុង ខេត្ត​ប៉ៃលិន និង ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​មាន​ច្រក​អន្តរជាតិ ប៉ោយប៉ែត ដ៏​ធំ​ជាប់​ជាមួយ ប្រទេស​ថៃ ដែល​បាន​បញ្ជូន​ពលករ​ខ្មែរ​មក ប្រទេស​កម្ពុជា វិញ​គិត​ទល់​ពេល​នេះ​មាន​ចំនួន​ជាង ២១ ម៉ឺន​នាក់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សេង សក្តា អគ្គ​នាយក​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាល​ពី​ម្សិលមិញ។​ …

ឆាយ ច័ន្ទនីដា
http://bit.ly/1pqpgwj