គណបក្សសង្គ្រោះ​ជាតិ​ហាក់​បោះ​ជំហាន​​​​​ឆ្ពោះទៅ​​​ការ​បញ្ចប់​​​ពហិការ​​នយោបាយ​របស់ខ្លួន​

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិហាក់បានបោះជំហានឆ្ពោះទៅរកការបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជិត៥ខែរបស់ខ្លួន ទោះបីជាគណបក្សប្រឆាំងមួយនេះហាក់មិនទទួលបានសម្បទានគួរឱ្យកត់សម្គាល់ពីគណបក្សកាន់អំណាចក្ដី។ គណបក្សសង្គ្រោះជាតិមិនបានចូលរួមពេញលេញក្នុងសម័យប្រជុំសភាចាប់តាំងពីខែឧសភាមកម្លេ៉ះ ដើម្បីជំទាស់នឹងសំណុំរឿងតុលាការប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សនេះ។ លោក សម រង្ស៊ី ប្រធានគណបក្សនេះបានមានប្រសាសន៍កាលពីខែមុនថា ការធ្វើពហិការនឹងនៅតែបន្តដដែល ប្រសិនបើគ្មាន “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយនាពេលបច្ចុប្បន្ន” ទេនោះ។ …

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34639