NGO​ មួយ​នៅ​បារម្ភ​ពី​ការ​លុប​ឆ្នេរ​ ខណៈ​លទ្ធផល​សិក្សា​មិន​ទាន់​បង្ហាញ​

អង្គការ​សង្គម​ស៊ី​វិល​ដែល​តាមដាន​បញ្ហា​ដីធ្លី​នៅ​ខេត្ដ​ព្រះ​សីហ​នុ​បាន​បន្ដ​រិះគន់​ចំពោះ​ការ​ចាក់​ដី​លុប​សមុទ្រ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដើម្បី​ធ្វើ​កំពង់​ផែ​អ៊ូ​ទូក​ នៅ​ភូមិ​ ៤​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​ និង​បាន​បារម្ភ​ពី​ការ​ប៉ះពាល់​បរិស្ថាន​ ខណៈ​លទ្ធផល​សិក្សា​ពី​ផល​ប៉ះពាល់​ដែល​សាលាខេត្ត​ស្នើ​សុំ​ទៅ​ជំនាញ​មិន​ទាន់​បាន​បង្ហាញ​។​ លោក​ សុខ​ សុខុម​ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO)​ ដែល​តែង​តាមដាន​ករណី​រំលោភ​ដី​ឆ្នេរ​ និង​ដី​នៅ​ខេត្ត​ជាប់​សមុទ្រ​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​ប៉ុន្ដែ​លោក​បាន​ស្នើ​ទៅ​រដ្ឋបាល​ខេត្ដ​ថា​ មិន​ត្រូវ​ឲ្យ​ការ​អភិវឌ្ឍ​នោះ​ប៉ះពាល់​សម្បត្ដិ​សាធារណៈ​ទេ​គឺ​ត្រូវ​អភិវឌ្ឍ​តែ​ចំណុច​ជា​កម្មសិទ្ធិ​របស់​ខ្លួន​បាន​ហើយ​។​ …​

វ៉ន ដារ៉ា
https://bit.ly/2UIZaJc