មនុស្ស​១៣២​នាក់​​បាត់​បង់​ជីវិត​ក្នុង​​គ្រោះ​ធម្មជាតិ​ឆ្នាំ​២០១៦

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថាមនុស្ស​ចំនួន​១៣២​នាក់​បាន​បាត់​បង់​ជីវិតនិង ​២៩៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​ធម្មជាតិដែល​ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋនិង​ឯកជន​ជា​ច្រើន​ទៀត​ផង​ដែរ ក្នុង​ឆ្នាំ​២០១៦ ​នេះ។​

​លោក ​កែវ វី នាយ​ខុទ្ទកាល័យ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ម្សិលមិញ​ថា គ្រោះ​ធម្មជាតិ​ចំនួន​ ៣​បាន​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ​២០១៦ ​នេះ ដែល​ក្នុង​នោះ​មាន​ខ្យល់​កន្ត្រាក់-​រន្ទះ គ្រោះ​រាំងស្ងួត និង​គ្រោះ​ជំនន់​ទឹកភ្លៀង។​ …

មុំ គន្ធា
http://bit.ly/2hYBvSg