Oxfam ជំរុញ​ឲ្យ​អង្គការ​អន្តរជាតិ​ពិចារណា​ពី​តួនាទី​របស់​ខ្លួន​នៅ​កម្ពុជា

អង្គការ Oxfam International ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ជំនួយ​ដំបូង​គេ ដែល​មក​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ក្រោយ​របប​ខ្មែរ​ក្រហម បាន​ជំរុញ​ឲ្យ​អង្គការ​អន្តរជាតិ​រាប់​រយ​អង្គការ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នេះ​ពិចារណា​អំពី​តួនាទី​អនាគត​របស់​ខ្លួន​និង​លទ្ធភាព​យុទ្ធសាស្ត្រ​ចាក​ចេញ។ នៅ​ក្នុង​ពិធី​ដាក់​ចេញ​របាយ​ការណ៍​ស្រាវជ្រាវ​ថ្មី ២ កាល​ម្សិល​មិញ​ពាក់​ព័ន្ធ​នឹង​ការ​វិភាគ​សេដ្ឋកិច្ច​នយោបាយ​និង​ការ​សិក្សា​ស្តីពី​តួនាទី​អនាគត​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ អង្គការ Oxfam បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​សង្គម​នយោបាយ​នា​ពេល​ថ្មីៗ​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​នេះ មាន​ន័យ​ថា វា​ជា​ពេល​វេលា​សម្រាប់​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ផ្លាស់​ប្តូរ។ …

Kevin Ponniah
http://bit.ly/1E0Dj59