ព័ត៌មាន
ប្រតិបត្តិករកម្ចី នឹងដោះស្រាយបញ្ហាតាមករណី សម្រាប់អ្នករងគ្រោះ ដោយទឹកជំនន់
អ្នកតំណាងមកពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា ប្រតិបត្តិករក្នុងឧស្សាហកម្មនេះកំពុងឃ្លាំមើលយ៉ាងដិតដល់លើទំហំនៃផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គនៅរដូវនេះដោយថ្លែងថា ពួកគេមានបំណងផ្ដល់ដំណោះស្រាយសមស្រប ដើម្បីកាត់បន្ថយបន្ទុករបស់ជនរងគ្រោះ។ ...
ហ៊ គីមសាយ
https://bit.ly/2BPgNCb
គ្រោះរាំងស្ងួតជម្រុញឱ្យមានវិធានការទប់ស្កាត់
កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់អាជ្ញាធរខេត្ត ឱ្យស្វែងរកដំណោះស្រាយផ្សេងៗ ដើម្បីដោះស្រាយបញ្ហារាំងស្ងួត នៅក្នុងខេត្ដបន្ទាយមានជ័យ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក នៅឯស្រុកភ្នំស្រួចថា ...
សែន ដាវីត
https://www.khmertimeskh.com/50526757/dry-spell-prompts-pumping-measures/
បង្ក្រាបការនេសាទខុសច្បាប់ក្នុងបឹងជំរុក
នគរបាលខេត្តបាននិយាយថា មន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃសៅរ៍បានបង្ក្រាបការនេសាទត្រី នៅបឹងជំរុក ខេត្ដកំពង់ចាម ហើយរឹបអូសបាន មងនេសាទត្រី បង្គោលឈើ និងប្រភេទត្រីផ្សេងៗ។ ...
Or Sreypich
https://www.khmertimeskh.com/50526758/illegal-fishing-crackdown-on-chomrouk-lake/
ក្រសួងគ្រោងនឹងគាំទ្រដល់សុខុមាលភាពរបស់អ្នកថ្មើរជើង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសពីគម្រោងសាងសង់ជាបន្តបន្ទាប់ កាលពីសប្តាហ៍មុន ដើម្បីបង្កើនកន្លែងសុវត្ថិភាព សម្រាប់អ្នកថ្មើរជើង រួមមានផ្លូវថ្មើរជើងថ្មី និងគន្លងផ្លូវទោចក្រយាន នៅទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្ដក្រុង។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50526760/ministry-plans-to-support-pedestrian-welfare/
មន្ទីរបរិស្ថាន ផ្សព្វផ្សាយការយល់ដឹងពីអត្ថប្រយោជន៍សត្វព្រៃ និង ប្រព័ន្ធអេកូឡូស៊ី
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបើកយុទ្ធនាការចុះអប់រំផ្សព្វផ្សាយដល់ប្រជាសហគមន៍ជនភាគតិចព្នង គ្រឹង និងទំពួន ដែលរស់នៅជិតតំបន់ដែនអភិរក្សសត្វព្រៃក្នុងខេត្តនេះដើម្បីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ ...
ឃុត សុភចរិយា និង សុទ្ធ គឹមសឿន
https://bit.ly/2BNFIGk
ពលរដ្ឋ ១០០ នាក់តវ៉ាការវាស់ដីលើផ្ទៃទឹកនៅស្រុកស្អាង
ប្រជាពលរដ្ឋប្រមាណជាង ១០០ នាក់កាលពីម្សិលមិញបានតវ៉ាទៅអាជ្ញាធរស្រុកស្អាងឲ្យផ្អាកសកម្មភាពវាស់ដីលើផ្ទៃទឹកដោយពួកគេអះអាងថា អាជ្ញាធរកំពុងវាស់ប៉ះពាល់ដីធ្លីរបស់ពួកគេ។ នេះបើតាមលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង។ ...
សុទ្ធ គឹមសឿន
https://bit.ly/2MzK9tg
UNDP ចុះកិច្ចព្រមព្រៀងលើកកម្ពស់ដំឡូងមី
ក្រុមហ៊ុន Green Leader Holding Group មានមូលដ្ឋាននៅទីក្រុងហុងកុង និង UNDP បានចុះកិច្ចព្រមព្រៀងមូលនិធិរួម ដើម្បីអនុវត្តគម្រោងរួមគ្នាក្នុងតម្លៃ ៨០០-០០០ ដុល្លារ លើការពន្លឿនអភិវឌ្ឍន៍ទីផ្សារដំឡូងមីប្រកបដោយនិរន្តរភាព។ កិច្ចព្រមព្រៀងគម្រោងរយៈពេល ៣ ឆ្នាំ និង ៥ ខែដែលត្រូវបានចុះហត្ថលេខាពីម្សិលមិញត្រូវបានធ្វើជាសាក្សី ដោយលោក ប៉ាន សូរស័កិ្ដ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា។ តាមរយៈ ...
ចេង សុខហ័ង
https://bit.ly/2P2eHAr
នាយករដ្ឋមន្ត្រីស្នើឲ្យបន្ធូរបន្ថយបន្ទុកដល់កសិករដែលរងគ្រោះទឹកជំនន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានស្នើឲ្យថ្នាក់ដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ដើម្បីរកវិធីបន្ធូរបន្ថយបន្ទុកបំណុលរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះទឹកជំនន់។ ...
ហ៊ឹន ពិសី
https://bit.ly/2wuSjbB
អ្នកក្រចេះជាង ៣០០ នាក់មកភ្នំពេញតវ៉ាឱ្យពន្លឿនដំណោះស្រាយដី
អ្នកភូមិមានជម្លោះដីធ្លីជាង ៣០០ នាក់មកពីស្រុកស្នួល ខេត្តក្រចេះ តំណាងឱ្យជាង ១៦០០ គ្រួសារបាននាំគ្នាឡើងមករាជធានីភ្នំពេញកាលពីម្សិលមិញដើម្បីជំរុញឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធជួយពន្លឿនការដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនមេមត់ ប៉ុន្ដែមន្ត្រីប្រាប់ឲ្យ ...
សុទ្ធ គឹមសឿន
https://bit.ly/2o7nYfm
ព្រះមហាក្សត្រលើកលែងទោសអតីតប្រធានគណបក្សអំណាចខ្មែរ
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី កាលពីម្សិលមិញ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់ឲ្យលើកលែងទោស លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលត្រូវបានកាត់ទោសឱ្យជាប់គុកអស់រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីត្រូវបានផ្តន្ទាទោសពីបទញុះញង់ ...
ឃួន ណារីម
https://www.khmertimeskh.com/50526482/former-kpp-leader-pardoned-by-king-2/
រឹបអូសបានមងនេសាទច្រើនជាងមួយតោន
អាជ្ញាធរនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃពុធបានរឹបអូសមងសំណាញ់នេសាទតូចៗ បង្គោលឫស្សី និងកូនត្រីតូចៗ ជាងមួយតោន ក្នុងអំឡុងការបង្ក្រាបលើការនេសាទខុសច្បាប់ ក្នុងបឹងកាពិត នេះបើយោងតាមអាជ្ញាធរ។ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50526429/crackdown-nets-more-than-one-tonne-of-fish/
អ្នកនេសាទ និងកសិករចង់ឃើញបញ្ហាបរិស្ថានត្រូវបានដោះស្រាយ
ដោយរាជរដ្ឋាភិបាលកំពុងជម្រុញរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ឱ្យឈានទៅមុខនោះ អ្នកនេសាទ និងកសិករក៏បានជម្រុញឱ្យ អាជ្ញាធរដោះស្រាយបញ្ហាប្រឈមនៃអេកូឡូស៊ី និងបរិស្ថានផ្សេងៗ ដែលកំពុងជួបប្រទះ នៅក្នុងព្រឹត្តិការណ៍មួយនៅសប្តាហ៍ ...
Kazi Mahmood
https://www.khmertimeskh.com/50526423/fishermen-and-farmers-want-environmental-issues-addressed/
លោក ហ៊ុន សែន ថាការហៅបក្សចាញ់ឆ្នោតធ្វើការដើម្បីរួមចំណែកកសាងជាតិ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានការពារការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» រវាងរដ្ឋាភិបាល និងគណបក្សនយោបាយចំនួន ១៥ ដែលផ្តួចផ្តើមដោយរូបលោកផ្ទាល់ថាអាចឲ្យមេដឹកនាំបក្សនយោបាយទាំងនោះរួមចំណែកកសាងជាតិ និងជាឱកាសឲ្យពួកគេអាច ...
បែន សុខហ៊ាន
https://bit.ly/2wa23IB
ជនជាតិភាគតិចចោទ អាជ្ញាធរថា បានឃុបឃិតឱ្យគេចូលកាប់ឈើសហគមន៍
ជនជាតិភាគតិចទំពួន ក្នុងសហគមន៍ព្រៃឈើ ភូមិ កែងសាន់ ដែលនៅជិតជម្រកសត្វព្រៃ លំផាត់ ក្នុងឃុំ សេដា ស្រុក លំផាត់ ខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃទី ២៣ សីហានេះថា អាជ្ញាធរមូលដ្ឋាននិងប្រធាន ...
ឃុត សុភចរិយា
https://bit.ly/2P1PZjP
សហគមន៍ព្នងនៅស្រុកពេជ្រាដាថាសកម្មភាពដឹកឈើមានពី២០ទៅ៣០ឡានក្នុង១យប់
សហគមន៍ជនជាតិភាគតិចព្នងនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានអះអាងនៅថ្ងៃទី២៣សីហានេះថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ក្នុងមួយយប់មានរថយន្តចាប់ពី២០ទៅ៣០គ្រឿង ចេញ ...
សុទ្ធ គឹមសឿន
https://bit.ly/2MuDpwE
ផែនការសម្រាប់ទិវាសម្អាតអនាម័យពិភពលោក
ក្រសួងបរិស្ថានបានស្នើសុំឱ្យក្រសួងមហាផ្ទៃ ជួយសម្របសម្រួលទិវាសម្អាតអនាម័យពិភពលោក ដែលបានគ្រោងទុកនៅខែក្រោយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន។ ...
Or Sreypich
https://www.khmertimeskh.com/50525760/plans-for-world-cleanup-day-event/
គម្រោងអង្គការ FAO ដើម្បីបង្កើនគុណភាពសាច់នៅក្នុងព្រះរាជាណាចក្រ
ភាពជាដៃគូថ្មីជាមួយអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ គឺដើម្បីបង្កើនគុណភាពនៃសាច់ក្នុងស្រុក ដោយធ្វើទំនើបកម្ម និងលើកកម្ពស់ស្តង់ដារអនាម័យ ជាមួយនឹងគម្រោងសាកល្បងមួយ ដែលបានចាប់ផ្តើមនៅខេត្តតាកែវ កាលពីខែវិច្ឆិកា។ ...
សុខ ចាន់
https://www.khmertimeskh.com/50525749/fao-led-project-to-boost-meat-quality-in-the-kingdom/
សហគមន៍ប្រាំបួនចូលរួមក្នុងគម្រោងធ្វើកសិកម្មតាមកិច្ចសន្យា
សហគមន៍កសិកម្មចំនួន ប្រាំបួន ក្នុងខេត្តកំពង់ធំបានចូលរួមគម្រោងជំរុញផលិតកម្មស្បៀងរបស់រដ្ឋាភិបាល ចូលរួមជាមួយកម្មវិធីកសិកម្មកិច្ចសន្យា ជាមួយនឹងក្រុមហ៊ុននាំចេញអង្ករ Amru Rice។ សហគមន៍នេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Amru Rice ដោយបានយល់ព្រមផ្គត់ផ្គង់ស្រូវចំនួន ៨០០០ តោន ឱ្យក្រុមហ៊ុន ...
ជា វណ្ណៈ
https://www.khmertimeskh.com/50525637/nine-communities-join-contract-farming-scheme/
ក្រសួងបានចេញសេចក្តីព្រមានអំពីការថយចុះទឹកជំនន់
ក្រសួងសុខាភិបាលកំពុងអំពាវនាវដល់ជនរងគ្រោះដោយទឹកជំនន់ ឱ្យមានការប្រុងប្រយ័ត្ននឹងជំងឺឆ្លង ស្របពេលទឹកកំពុងស្រក។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការអំពាវនាវកាលពីថ្ងៃអង្គារ ខណៈចុះចែកចាយថ្នាំពេទ្យដល់គ្រួសារ នៅខេត្តត្បូងឃ្មុំ។ ...
សែន ដាវីត
https://www.khmertimeskh.com/50525762/ministry-issues-health-warning-over-receding-flood-waters/
៧ ខែមានកុមារ ១៣ នាក់ស្លាប់ក្នុងចំណោមអ្នកកើតជំងឺគ្រុនឈាម ៧ ០០០ នាក់
មនុស្ស ១៣ នាក់ក្នុងចំណោមមនុស្ស ៧ ពាន់នាក់ដែលភាគច្រើនជាកុមារបានស្លាប់ដោយសារជំងឺគ្រុនឈាមរាតត្បាតនៅក្នុងរយៈពេល ៧ ខែនៅក្នុងឆ្នាំ ២០១៨ នេះ។ នេះបើតាមលោក លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញ។ ...
វ៉ន ដារ៉ា
https://bit.ly/2P0YEmq
តំណាងអ្នកមានជម្លោះដីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ ជាប់ទោស ១ ឆ្នាំកន្លះ
សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានសម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ ហេង សុខ តំណាងពលរដ្ឋ ៥០ គ្រួសារឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ ២ លានរៀលពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លីជាមួយក្រុមហ៊ុន LYP GROUP របស់ឧកញ៉ា លី យ៉ុងផាត់ ជាការសម្រេចដែលមន្ត្រីសិទ្ធិមនុស្ស ...
សុទ្ធ គឹមសឿន
https://bit.ly/2w27468
អតីតបុគ្គលិក RFA ត្រូវបានដោះលែងជាបណ្ដោះអាសន្ន
បន្ទាប់ពីអ្នកវិភាគនយោបាយ និងសកម្មជនដីធ្លីសហគមន៍បឹងកក់ត្រូវបានដោះលែងជាបន្តបន្ទាប់ អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) ២ នាក់ក៏ត្រូវបាននាយកពន្ធនាគារព្រៃសដោះលែងឲ្យនៅក្រៅឃុំផងដែរកាលពីយប់មិញតាមដីកាបង្គាប់ឲ្យដោះលែងជាបណ្ដោះអាសន្ន ...
ឃុត សុភចរិយា និង សុទ្ធ គឹមសឿន
https://bit.ly/2nXQUWV
ចិនសន្យាជួយកម្ពុជាសម្រេចឲ្យបានការកាត់បន្ថយភាពក្រីក្រ
សន្និសីទអាស៊ាន‑ចិន‑UNDP រយៈពេល ២ ថ្ងៃបានបញ្ចប់កាលពីម្សិលមិញដោយប្រទេសចិនបានសន្យាជួយកម្ពុជាសម្រេចឲ្យបាននូវការកាត់បន្ថយភាពក្រីក្រ និងការរួមចំណែករបស់ចិនដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិនៅអាស៊ាន។ ...
នៀម ឆេង
https://bit.ly/2OWqnEZ
ពលរដ្ឋជាង ៣០០គ្រួសារព្រួយបារម្ភពីការដកហូតប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លីក្នុងតំបន់អភិរក្សពាមក្រសោប
ប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារដែលបានមកតាំងទីលំនៅនៅក្នុងតំបន់ជម្រកសត្វព្រៃពាមក្រសោបនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានបង្ហាញពីការព្រួយបារម្ភខ្លាំង ...
សុទ្ធ គឹមសឿន
https://bit.ly/2w4L7n0